ជើងសារមូលបត្រ

"គោលបំណងរបស់ក្រុមហ៊ុន យាន់តាស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី គឺដើម្បីក្លាយជាក្រុមហ៊ុនជើងសារមូលបត្រមួយដែលល្អបំផុត និងឈានមុខគេក្នុងប្រទេសកម្ពុជាដោយផ្តោតសំខាន់ទៅលើវិនិយោគិនស្ថាប័ន និងឯកត្តបុគ្គលពិសេស"

 

សេវាជើងសារមូលបត្រសំរាប់អតិថិជនស្ថាប័ន

ក្នុងពេលដែល ក្រុមហ៊ុន យាន់តាស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី បន្តដើរតួរជាក្រុមហ៊ុនធានាទិញមូលបត្រ នៃ អាយ ភី អូផ្សេងទៀតយើងក៍មានផ្តល់ជូននូវសេវាកម្មជួញដូរមូលបត្រដល់ក្រុមអតិថិជនដែលជាវិនិយោគិនស្ថាប័ននៅក្រៅប្រទេស ដែលមានជំនាញ និង វិជ្ជាជីវៈច្បាស់លាស់ក្នុងការជួញដូរ។ ក្រុមហ៊ុន យាន់តាស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី មានសមត្ថភាព និង ទំនុកចិត្តក្នុងការបំពេញតម្រូវការរបស់វិនិយោគិនជាស្ថាប័នបរទេស។ យើងបានបង្ហាញសេវាកម្មទាំងនេះតាមរយៈការរៀបចំជាច្រើននៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាជាមួយនឹងសមិទ្ធិផល និង ការបំពេញមុខងារ ដ៏សំខាន់ៗជាច្រើន។


សេវាជើងសារសំរាប់អតិថិជនឯកត្តបុគ្គលពិសេស

ក្រុមហ៊ុន យាន់តាស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី មានសេចក្តីរីករាយក្នុងការបំរើសេវាកម្មជូនអតិថិជន ឯកត្តបុគ្គលពិសេសទាំងក្នុងនិងក្រៅប្រទេសជាមួយនឹងសេវាកម្មតាមតម្រូវការ។