ការស្រាវជ្រាវ

ក្រុមស្រាវជ្រាវរបស់ក្រុមហ៊ុន យាន់តាស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី បង្កើត និង ចែកចាយរបាយការណ៍ស្រាវជ្រាវសម្រាប់អតិថិជន និង បណ្តាញវិនិយោគគិនទាំងក្នុង និង ក្រៅប្រទេស ។


របាយការណ៍ស្រាវជ្រាវរបស់យើងមានលក្ខណៈទូលំទូលាយ ជាព័ត៌មានថ្មីៗ និង ធ្វើការវិភាគទៅលើសេដ្ឋកិច្ចកម្ពុជាទាំងក្នុងប្រទេស និង ជាសាកលតាមវិស័យ និង លើផ្សារមូលបត្រកម្មសិទ្ធនៅកម្ពុជា។


ស្តង់ដារនៃរបាយការណ៏ស្រាវជ្រាវរបស់យើងរួមមាន:

១. ព័ត៌មានប្រចាំថ្ងៃ ២. របាយការណ៍តាមវិស័យ និង វិនិយោគ ៣. របាយការណ៍សេដ្ឋកិច្ចថ្មីៗ ៤. របាយការណ៍មូលបត្រកម្មសិទ្ធ។


លើសពីនេះទៅទៀត យើងផ្តល់ជូននូវរបាយការណ៍ពិសេស ដែលបានធ្វើការស្រាវជ្រាវ និង វិភាគស៊ីជំរៅទៅលើវិស័យជាក់លាក់ណាមួយ ទៅតាមសំណើរ ឬតំរូវការរបស់អតិថិជនដែលមានសក្តានុពល និង អតិថិជនបច្ចុប្បន្នរបស់យើង។