ព័ត៌មានក្រុមហ៊ុន

 • ឈ្មោះក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី

 • ថ្ងៃ ខែ ឆ្នាំ បង្កើត ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០

 • អាជ្ញាបណ្ណ ធានាទិញមូលបត្រ ពាណិជ្ជករមូលបត្រ និង ជើងសារមូលបត្រ

 • ដើមទុន ១២,៥លានដុល្លារអាមេរិក

 • ការិយាល័យកណ្តាល អគារ Emerald ជាន់ទី៤ លេខ៦៤ (កែងផ្លូវ ១៧៨) មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ ប្រទេសកម្ពុជា


 • ភាគហុនិក Yuanta Financial (Hong Kong) Limited
  (បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yuanta Financial Holdings, Taiwan)

   


 • កំណត់ចំណាំ - ជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុង វិស័យមូលបត្រ
  - ជាក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណពេញលេញដំបូងគេបំផុតនៅ កម្ពុជា
  - ជាក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់លើការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (អាយភីអូទី១) និង កំពង់ផែស្វយ័តក្រុងភ្នំពេញ (អាយភីអូទី៣) នៅ ក្នុង ក្រុមហ៊ុន ផ្សារ មូលបត្រកម្ពុជា


"ជាក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណដំបូងគេបំផុតនៅកម្ពុជា” “ជាក្រុមហ៊ុនធានាទិញមូលបត្រក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា "

ត្រូវបានគេស្គាល់ជាទូទៅក្រោមឈ្មោះក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី     ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី («យាន់តា») ជា ក្រុមហ៊ុន មូលបត្រ មួយ ដែល ឈាន មុខ គេ ក្នុង ប្រទេស កម្ពុជា ជា មួយ នឹង វត្តមាន តាំង ពី ឆ្នាំ២០០៦ មកម្ល៉េះ។ នៅក្នុង ខែមិថុនា ឆ្នាំ២០១៤ ក្រុមហ៊ុន Yuanta Securities បានទិញក្រុមហ៊ុនមេរបស់ក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នៅប្រទេសកូរ៉េ។ ប្រតិបត្តិការ នេះ បាន ពង្រីកបណ្តាញហិរញ្ញវត្ថុជាសកលរបស់យើងទៅកាន់ ប្រទេសតៃវ៉ាន់ ហុងកុង ចិន កូរ៉េ វៀតណាម ហ្វីលីពីន និង កម្ពុជា។ ជាមួយនឹងការកើនឡើងនៃបណ្តាញហិរញ្ញវត្ថុនេះ  ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹងប្រើប្រាស់ បទពិសោធន៍ និងជំនាញ ដ៍សម្បូរ បែបរបស់ខ្លួន ក្នុងការផ្តល់នូវ ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលអាចបំពេញតម្រូវការរបស់អតិថិជនរបស់យើង។


ផ្តើមពីការិយាល័យតំណាងដែលមានឈ្មោះថា Tong Yang Securities Inc.   ក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានក្លាយជាក្រុមហ៊ុនពេញសិទ្ធិមួយនៅខែកុម្ភៈ ឆ្នាំ ២០១០ ក្រោមឈ្មោះ តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី។


ខណៈពេលដែលយើងបានរួមចំណែកដល់ការអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅប្រទេសកម្ពុជាជាមួយនឹងរាជរដ្ឋាភិបាល   ក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានទទួល ជោគជ័យ ដ៏គួរឱ្យកត់សម្គាល់ ជាច្រើន ដូចជាក្លាយជា ទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់ របស់ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ   ជាក្រុមហ៊ុន មូលបត្រ ដែល ទទួល បាន អាជ្ញាបណ្ណ ពេញលេញ ដំបូងគេ បំផុតនៅ កម្ពុជា និង ជា ក្រុមហ៊ុន ធានាទិញ មូលបត្រ តែ មួយ គត់ សំរាប់ ការ បោះផ្សាយលក់ មូលបត្រ ជាសាធារណៈ លើកដំបូងបំផុតរបស់កម្ពុជា។


- នៅក្នុងខែធ្នូ ឆ្នាំ២០០៨  ក្រុមហ៊ុន Tong Yang Securities Inc បានចុះអនុសារណៈយោគយល់គ្នាជាមួយនឹងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីផ្តល់នួវសេវាប្រឹក្សាហិរញ្ញវត្ថុសម្រាប់ការរៀបចំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និង ចុះបញ្ជីរបស់ សហគ្រាសគ្រប់គ្រងដោយរដ្ឋក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។  

- នៅក្នុងខែតុលា ឆ្នាំ២០១០  ក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានទទួលអាជ្ញាបណ្ណពី គណៈកម្មការមូលបត្រកម្ពុជា ដើម្បីអនុវត្តអាជីវកម្ម យ៉ាងពេញលេញ លើវិស័យមូលបត្រ ក្នុង ប្រទេសកម្ពុជា ដូចជា ធានាទិញ មូលបត្រ ពាណិជ្ជករ មូលបត្រ និង ជើងសារមូលបត្រ។

- ក្នុងតួនាទី ជាក្រុមហ៊ុនធានាទិញមូលបត្រ និងជាទីប្រឹក្សា របស់សហគ្រាស គ្រប់គ្រង ដោយរដ្ឋ   ក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានដឹកនាំ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឲ្យក្លាយ ជាក្រុមហ៊ុន ចុះបញ្ជី មុនគេបង្អស់ នៅក្នុង ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១២។

- ក្នុងតួនាទីជាក្រុមហ៊ុនធានាទិញមូលបត្រ និង ជាទីប្រឹក្សារបស់សហគ្រាសគ្រប់គ្រងដោយរដ្ឋមួយទៀត  ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានដឹកនាំ កំពង់ផែស្វយ័តក្រុងភ្នំពេញ ឲ្យក្លាយជាក្រុមហ៊ុន ចុះបញ្ជីទីបី នៅក្នុងក្រុមហ៊ុន ផ្សារមូលបត្រ កម្ពុជា នៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៥។


ប្រវត្តិរបស់ក្រុមហ៊ុនយាន់តាស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី

ខែមករា ឆ្នាំ២០០៧បង្កើតការរិយាល័យតំណាងរបស់ក្រុមហ៊ុន Tong Yang Securities Inc, ក្នុងប្រទេសកម្ពុជា។

ខែធ្នូ ឆ្នាំ២០០៨ចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ខែកុម្ភៈ ឆ្នាំ២០១០បង្កើតជាក្រុមហ៊ុនពេញសិទ្ធិឈ្មោះ តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី

ខែវិច្ឆិកា ឆ្នាំ២០១០ចុះកិច្ចព្រមព្រៀងផ្តល់សេវាប្រឹក្សាហិរញ្ញវត្ថុដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ខែមេសា ឆ្នាំ២០១២ជាក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់ក្នុងការចុះបញ្ជីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ខែមិថុនា ឆ្នាំ២០១៤ក្រុមហ៊ុនYuanta Securites បានទិញក្រុមហ៊ុន TONGYANG Securities Inc.

ខែមិថុនា ឆ្នាំ២០១៥ផ្លាស់ប្តូរនាមករណ៍ក្រុមហ៊ុនពី តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី មក យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី


ខែធ្នូ ឆ្នាំ២០១៥ជាក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់ក្នុងការចុះបញ្ជីកំពង់ផែស្វយ័តក្រុងភ្នំពេញ។

បច្ចុប្បន្នកំពុងតែដំណើរការចុះបញ្ជីសហគ្រាសគ្រប់គ្រងដោយរដ្ឋនិងក្រុមហ៊ុនឯកជនផ្សេងទៀត។


រចនាសម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុន


ព័ត៌មានរបស់ភាគហុនិក

 

ក្រុមហ៊ុន Yaunta Securities ជាក្រុមហ៊ុនមូលបត្រលេខ ១ នៅប្រទេសតៃវ៉ាន់

ជាក្រុមហ៊ុនមូលបត្រលេខ ១ នៅតៃវ៉ាន់ ដែល កំពុង ពង្រីក អាជីវកម្ម ទៅកាន់ ទីផ្សារធំៗ នៅតំបន់អាស៊ី ជាជាង ការកំរិត ដែនអាជីវកម្ម របស់ខ្លួន។ គោលដៅ របស់យើង ផ្តោតសំខាន់លើ ការអភិវឌ្ឍន៍ អោយទៅជា ក្រុមហ៊ុនមូលបត្រ មួយឈានមុខគេនៅ ក្នុងតំបន់អាស៊ី តាមរយៈការ ឈានទៅកាន់ ប្រទេសសិង្ហបុរី និង ទៅ តំបន់អាស៊ីអាគ្នេយ៍ ដោយ រួមបញ្ចូល គ្នារវាងមូលធន និងផលិតផល នៅ ប្រទេសកូរ៉េ ចិន ហុងកុង និង តៃវ៉ាន់ ដែល ជាចំណុច កណ្តាល នៃហិរញ្ញវត្ថុអាស៊ីភាគឦសាន។

 

ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១00% របស់ក្រុមហ៊ុន Yuanta Financial Holdings និងជាក្រុមហ៊ុនមូលបត្រលេខ ១ នៅតៃវ៉ាន់

 • Yuanta Financial Holdings ជាក្រុមហ៊ុនហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសតៃវ៉ាន់ ដោយមានក្រុមហ៊ុន Yuanta Securities និងប្រតិបត្តិអាជីវកម្មហិរញ្ញវត្ថុ រួមបញ្ចូលទាំងមូលបត្រ ធនាគារមូលធនវិនិយោគ និង futures នៅប្រទេសតៃវ៉ាន់ ហុងកុង និង ចិន។

 • ស្ថានភាពនៃក្រុមហ៊ុន Yuanta ក្នុងចំណោមក្រុមហ៊ុនមូលបត្រ ១១៩ នៅប្រទេសតៃវ៉ាន់

 • មានសាខាចំនួន ១៦២ / បុគ្គលិកចំនួន ៥,០៣១
ការអោយពិន្ទុជាសកល (បើយោងទៅតាមភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ Fitch Rating)

BBB+Yuata Finance Group, Yuanta Securities, COCA-COLA, HYUNDAI MOTOR

BBB0A company and B company Mega-corporations in Korea

 

សកម្មភាពអាជីវកម្មរបស់កុ្រមហ៊ុន Yuanta Finance Group ក្នុងឆ្នាំ២០១៤